ភាគទុននិក

ក្រុមហ៊ុន ចេង ហ្វុ៊ង អុិនវេសមុិន:

ក្រុមហ៊ុន​ ចេង​ ហ្វុង​ អ៊ីនវេសម៉ិន​ ឯ.ក ​ហៅកាត់ថា (CFI) ទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ពីក្រសួងពាណិជ្ជកម្ម អាជ្ញាប័ណ្ណលេខ០០០៣២៤៩១ ចេញនៅថ្ងៃទី៤ ខែមេសាឆ្នាំ២០១៨ និងបើក ដំណើរការជាផ្លូវការនៅថ្ងៃទី៣០ខែឧសភា ឆ្នាំ២០១៨ ដែលជាក្រុមហ៊ុនប្រឹក្សាអាជីវកម្មនិងវិនិយោគឈានមុខគេមួយនៅព្រះរាជាណាចក្រកម្ពុជា។ CFI មានជំនាញផ្នែក អចលនទ្រព្យ បដិសណ្ឋារកិច្ចហិរញ្ញវត្ថុការផ្តល់ប្រឹក្សាលើការវិនិយោគ ការគ្រប់គ្រង និងរកទីផ្សារ សម្រាប់អតិថិជនជាច្រើន ដូចជាវិស័យសណ្ឋាគារ ភោជនីយដ្ឋាន អចលនទ្រព្យ ក្រុមហ៊ុនសំណង់ ធនាគារ អង្គការ មីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនធានារ៉ាប់រងផងដែរ។ យើងផ្តល់សេវាកម្មគឺដោយផ្អែកលើវិជ្ជាជីវៈ និងក្រមសីលធម៌ជាចម្បងដោយអាចជួយបង្កើតភាពជាដៃគូ អាជីវកម្មរឹងមាំ និងជំរុញការវិនិយោគនៅក្នុងប្រទេសឲ្យប្រសើរឡើង។

CIF មានលទ្ឋភាពផ្តល់ជូននូវសេវាកម្មជំនាញឯកទេសមួយឈានមុខគេសម្រាប់តម្រូវការអាជីវកម្មទាំងអស់ ជាពិសេសផ្នែកអចលនទ្រព្យ បដិសណ្ឋារកិច្ច និងដំណោះស្រាយហិរញ្ញវត្ថុ ចំពោះរូបវន្តបុគ្គល និង និតិបុគ្គលនៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន​ណេតហ្គូលអ៊ីនវេសម៉ិន (NETGOLD)::

ក្រុម​ហ៊ុន​​ណេត​ហ្គូល​ ​អ៊ីន​វេស​ម៉ិន​​ ឯ.ក​ ​ ​ត្រូវ​បាន​ផ្តល់​អាជ្ញាប័ណ្ណដោយក្រសួងពាណិជ្ជកម្មដែលមានអាជ្ញាប័ណ្ណលេខ០៥៥១៧៥៩ ចេញនៅថ្ងៃទី០២ ខែមីនាឆ្នាំ ២០២០ ជាក្រុមហ៊ុនឯកជន មានកំណត់។ ក្រុមហ៊ុន ណេតហ្គូល ជំនាញគ្រប់គ្រង ក្នុងការប្រឹក្សា លើអចលនៈទ្រព្យ កម្រៃសេវាកិច្ចសន្យា សំណង់អាគារ ភ្នាក់ងារទេសចរណ៍ និងសកម្មភាព ប្រតិបត្តិករ ទេសចរណ៍ សកម្មភាពស្នាក់នៅរយៈពេលខ្លី ភោជនីយដ្ឋាន និងសេវាកម្មអាហារចល័ត។