ប្រវត្តិក្រុមហ៊ុន

បាយ័នក្រេឌីត ម.ក គឺជាគ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុកដ៏រឹងមាំមួយ ដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជានៅឆ្នាំ២០១១ ដើម្បីធ្វើប្រតិបត្តិការហិរញ្ញវត្ថុជូនដល់អតិថិជន និងសាធារណៈទាំងអស់ដោយផ្តោតលើអ្នកមានចំណូលជាប្រាក់ខែ ម្ចាស់អាជីវកម្មនិង ម្ចាស់សហគ្រាស។ យើងមានសុទិដ្ឋិនិយមថា​ ភាពប៉ិនប្រសព្វប្រកបដោយវិជ្ជាជីវៈការរចនា ផលិតផល ដែលមានភាពច្នៃប្រឌិត និងការផ្តល់សេវាកម្មជាទីគាប់ចិត្តរបស់បុគ្គលិក នឹងធ្វើឲ្យអតិថិជនដៃគូរអាជីវកម្ម ភាគហ៊ុនិកទទួលបានលទ្ធផលល្អជាទីគាប់ចិត្តទាំងអស់គ្នា។

ទោះបីជា ធនាគារពាណិជ្ជធនាគារឯកទេសនិងមីក្រូហិរញ្ញវត្ថុថ្មីៗ មានចំនួនច្រើនយ៉ាងណា​ ក៏ដោយតែតម្រូវការសេវាហិរញ្ញវត្ថុនៅមានចំនួនខ្ពស់ នៅឡើយដូចដែលយើងឃើញ ទិន្នន័យពីការស្ទង់មតិរបស់ Fin-Scope Consumer Surveyលើវិស័យហិរញ្ញវត្ថុនៅប្រទេសកម្ពុជាបានបង្ហាញថាមនុស្សពេញវ័យ១៧% បាននឹងកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុ នៅ ធនាគារស្របពេលដែល អ្នកប្រើសេវាមីក្រូហិរញ្ញវត្ថុមានចំនួនរហូតដល់២៤%(MFIS)។

នាពេលអនាគតយើងនឹងក្លាយជាស្ថាប័នដ៏ឆ្នើមដើម្បីផ្តល់ផលិតផលនិងសេវាកម្មដ៏ល្អៗនៅគ្រប់កន្លែងទូទាំងប្រទេសកម្ពុជា។ ហេតុដូចនេះយើងបានវិនិយោគបច្ចេកវិទ្យាជឿនលឿន ដើម្បី ក្លាយជាស្ថាប័នឌីជីថល ក្នុងការផ្តល់នូវសេវាកម្មយ៉ាងរហ័សនិងងាយស្រួល បំផុតដល់អតិថិជន។