អភិបាលកិច្ចសាជីវកម្ម

Good Governance

អភិបាលកិច្ចល្អជាស្នូលក្នុងការគ្រប់គ្រងគ្រឹះស្ថានបាយ័ន ក្រេឌីត ម.កឲ្យ​មានតម្លាភាពនិងមានភាពរឹងមាំក្នុងប្រតិបត្តិការអាជីវកម្មនិងការប្រកួតប្រជែងលើទីផ្សារនាពេលបច្ចុប្បន្ន។ ដោយឈរលើទស្សនៈយល់ឃើញសារៈសំខាន់នៃអភិបាលកិច្ចបែបនេះទើបគ្រឹះស្ថាន​ បាយ័ន​ក្រេឌីត ម.ក​ បានយកចិត្តទុកដាក់ខ្ពស់លើគុណភាព​និងការលើស្ទួយការងារអភិបាលកិច្ចល្អ​ដើម្បីពង្រឹងគុណភាពការគ្រប់គ្រងផ្ទៃក្នុងឲ្យបានកាន់តែល្អប្រសើរឡើង។

១ វប្បធម៌ការងារ

វប្បធម៌ការងារជាកក្តាគន្លឹះដែលជួយជម្រុញប្រតិបត្តិការអាជីវកម្មរបស់គ្រឹះស្ថានឈានឆ្ពោះទៅសម្រេចតាមផែនការយុទ្ធសាស្រ្តដែលបានដាក់ចេញដោយក្រុមប្រឹក្សាភិបាល។ គ្រប់បុគ្គលិក​ត្រូវទទួលបាននូវចំណេះ​ជំនាញសីលធម៌វិជ្ជាជីវៈនិងបទដ្ឋាននៃ​ឥរិយាបថក្នុងការ​បំពេញការងាររបស់​បុគ្គលិកគ្រប់លំដាប់​ថ្នាក់ស្របតាមការកំណត់របស់គ្រឹះស្ថាន។ ​គ្រឹះស្ថានបានកំណត់​បទដ្ឋាននៃគុណភាពជាក់លាក់ក្នុងការផ្តល់សេវាជូនអតិថិជនទាំងក្នុង និងក្រៅគ្រឹះស្ថានជាអាទិភាពនិងត្រូវធ្វើការឆ្លើយតបមក​អតិថិជនវិញឲ្យបាន​ឆាប់រហ័សដើម្បីសម្រេចនូវបំណងប្រាថ្នា​នាខាងលើគ្រឹះស្ថានបាន​​ដាក់​ចេញនូវ​ការរៀប​ចំដំណើរ​ការផ្ទៃក្នុង​ដែល​មានភាព​​ស៊ីចង្វាក់​គ្នារវាង​នាយកដ្ឋាន​ជំនាញនីមួយៗ ​​លើការផ្តល់សេវាគាំទ្រគ្នា​ទៅវិញ​ទៅមក​ដែលមាន​លក្ខណៈជា​ប្រព័ន្ធដែលធានាបាននូវប្រសិទ្ធភាពនិងប្រសិទ្ធផលការងារ​ដែលប្រើប្រាស់ពេលវេលា​តិចបច្ចេកវិទ្យាទាន់​សម័យដោយផ្តោតលើការ​ប្រើប្រាស់​ឌីជីថលជំនួសឬលុបបំបាត់​ការប្រើប្រាស់ដំណើរ​ការ​​ដោយដៃ​និងផ្តល់លទ្ធផលការងារល្អប្រសើរដែលផ្ទៃក្នុងគ្រឹះស្ថានហៅថា​​Ecosystem។ Ecosystem.

ការបណ្តុះបណ្តាល​និងការពង្រឹងកា​រគ្រប់គ្រងហានិភ័យ​និងការប្រតិបត្តិតាមនៅតែជាការងារ អាទិភាព​ដើម្បី​រក្សាឲ្យ​មាន​វប្បធម៌ការងារល្អ​លុះត្រាតែគ្រប់តួអង្គប្រតិបត្តិទាំងអស់ក្នុងរង្វង់​គ្រឹះស្ថានដែល​ជាបុគ្គលិកបម្រើការងារនៅក្នុង​នាយកដ្ឋានជំនាញមានផ្នត់គំនិតដូចគ្នា(on the​​same page)មានរបៀបរបបបំពេញការងារដូចគ្នា​និងភាពរលូនក្នុងការអនុវត្តការងារ។​​​ដើម្បីទទួ​បានប្រសិទ្ធភាពនិង​មានអភិបាលកិច្ចល្អក្នុងការងារគ្រប់គ្រងហានិភ័យ​​នាយកដ្ឋាន ធនធានមនុស្សបាន​ដាក់​ចេញនូវផែនការបណ្តុះបណ្តាល​ពេញ​មួយឆ្នាំ​ដោយផ្តោតលើការបណ្តុះបណ្តាល​ជាអាទិភាព​មានដូចខាងក្រោម៖

  1. ការបណ្តុះបណ្តាលស្នូល (Mandatory Training)ការបណ្តុះបណ្តាលនេះតម្រូវសម្រាប់គ្រប់បុគ្គលិកទាំងអស់ត្រូវចូលរួម​ក្នុងវគ្គបណ្តុះបណ្តលនិងត្រូវរៀបចំជារៀងរាល់​ឆ្នាំស្តីពី ការបំពាក់បំប៉ន អំពីចំណេះដឹង​និងជំនាញលើការងារគ្រប់គ្រងហានិភ័យ​ការប្រតិបត្តិ​តាមសីល​ធម៌​វិជ្ជាជីវៈនិងការប្រតិបត្តិតាមវិធាននៃបទដ្ឋានឥរិយាបថការងារ (Code of Conduct) ដែលគ្រឹះស្ថានបានកំណត់។
  2. ខ.ការបណ្តុះបណ្តលតាម​មុខជំនាញវិជ្ជាជីវៈ (Continuous Professional Development-CPD) ត្រូវផ្តល់ជូន​បុគ្គលិ​ក​ជាប់ជាប្រចាំយ៉ាង​តិច២ដងក្នុងមួយឆ្នាំ។

ការធ្វើ ការរួមគ្នានិងសង្គតិភាពការងារ (Integrated Approach and work Consistency​)​គឺជាវិធីសាស្រ្តការងារមួយដែល​គ្រឹះស្ថាន​​ប្រកាន់យកនិងជាទំនៀមទំលាប់នៃការ​ងារ ដែលតែ​ងតែ​អនុវត្តនៅក្នុង​គ្រឹះស្ថាន។​ នាយកដ្ឋានជំនាញ​ទាំងអស់ត្រូវបានអញ្ជើញចូលរួមឲ្យផ្តល់យោបល់ឬការផ្តួចផ្តើមនូវគំនិត​ណាមួយស្រប​តាមមុខការរៀងៗខ្លួននៅក្នុងប្រជុំឬកិ​ច្ច ពិភាក្សាណាមួយ​ដើម្បីធ្វើការជ្រើស​រើសនូវ​ដំណោះស្រាយឬគំនិតណាដែលល្អបំផុត។ បន្ថែមពីនេះវប្បធម៌អនុលោមភាពនិងគ្រប់គ្រងហានិភ័យ(Compliance & Risk Culture) ជាធាតុសំខាន់បំផុតក្នុងការរក្សាបាននូវភាពជោគជ័យ​ក្នុងការគ្រប់គ្រងហានិភ័យនិងការប្រតិបត្តិតាម។ គ្រឹះស្ថានជឿជាក់យ៉ាងច្បាស់ថាប្រសិនបើ​គ្មានវ​ប្បធម៌​អនុលោមភាព​និង​គ្រប់គ្រង ហានិភ័យនោះទេនោះ​គ្រឹះស្ថាននោះនឹងជួបប្រទះនូវបញ្ហាធ្ងន់ធ្ងរជាពិសេស​គ្រឹះស្ថាន​នឹងមានការលំបាកក្នុងការដែលធ្វើឲ្យការងារគ្រប់គ្រងហានិភ័យ​និងការងារប្រតិបត្តិតាម​ជោគជ័យទៅ បាននោះឡើយ។

២​ ស្នូលនៃអភិបាលកិច្ចល្អ

ធាតុដែលកំណត់ពីភាពជោគជ័យនៃការងារពង្រឹងអភិបាលកិច្ចល្អនៅក្នុងគ្រឹះស្ថានបាយ័នបានកំណត់នូវធាតុសំខាន់ៗ មានដូចខាងក្រោមៈ

  1. ក. ប្រសិទ្ធភាពការងារគ្រប់នាយកដ្ឋានជំនាញបានរៀបចំផែនការងារនិងគោលដៅច្បាស់លាស់និងប្រើប្រាស់នូវធនធានដែលមានដើម្បីសម្រេចគោលដៅនិងផែនការដែលបានដាក់ចេញ។ជាការ ប្តេជ្ញាចិត្តរបស់គ្រឹះស្ថានក៏ដូចជាគ្រប់បុគ្គលិកពាក់ព័ន្ធ។​
  2. ខ.ការចូលរួម គ្រឹះ​ស្ថានមានការលើកទឹកចិត្តដល់បុគ្គលិកគ្រប់លំដាប់​ដែលពាក់ព័ន្ធនៅចរន្តការងារអាជីវកម្មរបស់គ្រឹះស្ថាន​ឲ្យចូលរួមផ្តល់យោបល់និងធ្វើការ​កែលម្អនៅក្នុងន័យនេះគ្រឹះស្ថាន បាន​អនុវត្តនូវវប្បធម៌បើកចំហរ (Speak up culture) នូវការប្រាស្រ័យ​និង​ទំនាក់ទំនងរវាង​ថ្នាក់ដឹកនាំ​និងបុគ្គលិកដើម្បីលើកកម្ពស់ការយល់ដឹងពីបញ្ហាដែលកំពុងកើតមានឡើង​ពីគ្រប់ជ្រុងនៃគ្រឹះស្ថានទាំងមូល។​ ការបំភិតបំភ័យបុគ្គលិកឬបង្អាក់ទឹកចិត្តមិនឲ្យ​បុគ្គលិកបញ្ចេញយោបល់ត្រូវបានហាមឃាត់ជាដាច់ខាតហើយបុគ្គលិកណាមួយ​ដែលប្រព្រឹត្តិខុសឬបំពាន ត្រូវបានដាក់ទណ្ឌកម្មស្របតាមគោលនយោបាយរបស់គ្រឹះស្ថានដែលមានស្រាប់។​
  3. គ.តម្លាភាព ត្រូវបានកំណត់នូវយន្តការច្បាស់លាស់ក្នុងការផ្តល់​និងចែករំលែកព័ត៌មាន​ទាក់ទិននឹងការងារគ្រប់គ្រងហានិភ័យនៅក្នុង​គ្រឹះស្ថានជាមួយបុគ្គលិកពាក់ព័ន្ធដើម្បីឲ្យពួកគេមានការ យល់ដឹងអំពីបញ្ហាកំពុងកើតមានឡើងព្រមទាំងវិធានការដោះស្រាយ​លើបញ្ហាទាំង​នោះ​ផងដែរ។
  4. ឃ​.​​គណនេយ្យភាព គឺការបង្កើតនិងជម្រុញទឹកចិត្តរប​ស់បុគ្គលិកឲ្យមានការទទួលខុសត្រូវក្នុងមុខងារ និងការស្រឡាញ់ពេញចិត្តចំពោះការងារព្រមទាំងមានគំនិតផ្តួចផ្តើមចំពោះការងារក្នុង ន័យនេះនាយកដ្ឋានធនធានមនុស្សបានដើរនាទីយ៉ាងសកម្មក្នុងទាក់ទាញនិងជម្រុញទឹកចិត្តបុគ្គលិកឲ្យមានគណនេយ្យភាពខ្ពស់បំផុតក្នុងការងារពោលគឺ ពួកគេហ៊ានលះបង់ពេលវេលា បន្ថែមក្នុងការបំពេញការងារមានឆន្ទៈមុតមាំក្នុងការសម្រេចបានតាមផែនការដែលបានព្រៀងទុក។​
  5. ង.ការព្រមព្រៀងឯកភាពគ្នា ការព្រមព្រៀងឯកភាពគ្នាគឺលើកទឹកឲ្យមានការពិភាក្សាផុសផុលពីគ្រប់បុគ្គលិកពាក់ព័ន្ធដើម្បីធ្វើការសិក្សាប្រៀបធៀងនិងស្វែងរកគំនិតឬដំណោះស្រាយដែលលទ្ធផលល្អប្រសើរ​និងអាច ទទួលយកបានពីគ្រប់តួអង្គពាក់ព័ន្ធជៀសវាងការប្រើអំណាចរបស់​គណៈ​គ្រប់គ្រង​ជាន់​ខ្ពស់​មកបង្ខំ និងគ្រប់ដណ្តប់លើតួអង្គពាក់ព័ន្ធដែលជាបុគ្គលិកនៅក្នុងនាយកដ្ឋានជំនាញ។
  6. ច.សមធម៌ គ្រឹះស្ថានបានលើកទឹកចិត្តឲ្យគ្រប់បុគ្គលិកចូលរួមបំពេញការងារឲ្យអស់ពីកម្លាំងកាយនិងកម្លាំងចិត្តនិងធ្វើការវាយតម្លៃលទ្ធផលការងារស្របតាមលទ្ធផលការងារជាក់ស្តែង។
  7. ឆ.​​​​ការឆ្លើយតប គ្រឹះស្ថានលើកទឹកចិត្តនិងតម្រូវឲ្យគ្រប់បុគ្គលិកធ្វើការបម្រើអតិថិជនប្រកបដោយការយកចិត្តទុកដាក់ខ្ពស់និងមានគណនេយ្យភាពចំពោះការងារជាប់ជានិច្ច។ បុគ្គលិកមិន ត្រូវបានអនុញ្ញត្តឲ្យទុកចលការងាដែលជាហេតុបង្កការរាំងស្ទះនិង​មិនអាចសម្រេចតាម​ផែន​ការ​ដែលបានកំណត់។

    I ក្របខ័ណ្ឌការងារ

    គ្រឹះស្ថានបាយ័នក្រេឌីត ម.ក បានរៀបចំក្របខ័ណ្ឌការងារសមស្របដោយអនុលោមទៅតាមលិខិតបទដ្ឋានគតិយុត្តរបស់ធនាគារជាតិនៃកម្ពុជា។ រចនាសម្ព័ន្ធនិងមុខងារតួនាទីត្រូវបាន រៀបចំដូចខាងក្រោម៖

    ១ ក្រុមប្រឹក្សាភិបាល

    The overall responsibilities of the Board of Directors, as defined in the Terms of Reference of the Board of Directors and other responsibilities include: Defined in specific policies, such as operational risk management policy, liquidity, internal control, credit, etc. To manage effectively and perform the functions of the Board of Directors and to comply with the regulations of the National Bank of Cambodia, the institution has established the Audit Committee in charge of the audit work, including internal and external audit work. The other committee is the Risk Committee, which is responsible for risk management.

    ២​ គណៈគ្រប់គ្រងជា​ន់ខ្ពស់

    គណៈគ្រប់គ្រងជា​ន់ខ្ពស់ត្រូវដឹកនាំដោយប្រធានអគ្គនាយកហើយ​ត្រូវបានតែងតាំងដោយ​ក្រុមប្រឹក្សាភិបាលរបស់គ្រឹះស្ថាន។ ​ប្រធានអគ្គនាយកជាអ្នកតែងតាំងនិងដឹកនាំគណៈកម្មាធិការ ប្រតិបត្តិ​ហើយទទួលខុសត្រូវលើកិច្ចការ​សំខាន់ដូចតទៅ៖

      1. ក. កំណត់យុទ្ធសាស្ត្រ និងការតម្រង់ទិសការអនុវត្តការងារ​ដើម្បីសម្រេចលទ្ធផលតាមយុទ្ធសាស្រ្តដែលបានដាក់ចេញ។
      2. ខ. ត្រួតពិនិត្យការអនុវត្ត គឺការប្រមូល និងគៀងគរធនធាន និងការប្រើប្រាស់ធនធានដែលមានស្រាប់ ដើម្បីអនុវត្តការងារ
      3. គ. ការងារគ្រប់គ្រងហានិភ័យ គឺការកំណត់ វាយតម្លៃ ការផ្តល់នូវយន្តការកាត់បន្ថយ ឬវិធានការទប់ស្កាត់ហានិភ័យដែលកំពុងផ្តល់ផលប៉ះពាល់ ឬបញ្ហា ដែលគ្រឹះស្ថានកំពុងប្រឈម
      4. ឃ. ការប្រតិបត្តិតាម ធានាថាគ្រឹះស្ថានបានប្រតិបត្តិតាមច្បាប់ និងបទប្បញ្ញត្តិនានាដែលពាក់ព័ន្ធនឹងប្រតិបត្តិការអាជីវកម្មរបស់គ្រឹះស្ថាន។

    ៣.អគ្គនាយកដ្ឋានគ្រប់គ្រងហានិភ័យ និងប្រតិបតិ្តតាម

    អគ្គនាយកដ្ឋានគ្រប់គ្រងហានិភ័យ​និងប្រតិបតិ្តតាមដឹកនាំ​ដោយអគ្គនាយក០១រូប​​ និងត្រូវបានតែងតាំងឡើង​ដោយគណៈកម្មាធិការគ្រប់គ្រងហានិភ័យ​ដែល​ដើរតួជាមុខងារសេនាធិការឲ្យ​គណៈកម្មាធិការក្នុងការត្រួតពិនិត្យ​ការប្រតិបត្តិរបស់គណៈកម្មាធិការប្រតិបត្តិ។​ អគ្គនាយកគ្រប់គ្រងហានិភ័យ​​និងប្រតិបត្តិតាមត្រូវរាយការណ៍​ដោយផ្ទាល់​ទៅគណៈកម្មាធិការ​គ្រប់គ្រង​ហានិភ័យរៀងរាល់​បីខែម្តង។​​ ទន្ទឹមនឹងនេះអគ្គនាយកនាយក​ក៏​ត្រូវផ្តល់របាយការណ៍ជូនគណៈកម្មាធិការប្រតិបត្តិអំពីលទ្ធផលនៃរបាយការណ៍ព្រមទាំង​​បើកកិច្ចប្រជុំជា​មួយនាយកដ្ឋាន​ជំនាញពាក់ព័ន្ធ​ដើម្បី​កំណត់អំពីយន្តការដោះស្រាយឬក្របខ័ណ្ឌការងារ ឬអភិបាលកិច្ចដែលសមស្របលើបញ្ហាដែលបានរកឃើញ។

    ៤.ការបែកចែកតួនាទី នឹងភារកិច្ច និងការទទួលខុសត្រូវ

    មុខងារត្រួតពិនិត្យមានជាអាទិ៍៖​មុខងារគ្រប់​គ្រងហានិភ័យនិង​មុខងារប្រតិបត្តិតាម​​ដែលស្ថិត​ក្រោមការគ្រប់គ្រងរបស់អគ្គនាយកដ្ឋាន​គ្រប់គ្រង់ហានិភ័យនិងប្រត្តិបត្តិតាម។​​ ការរៀបចំនិង​ការប្រព្រឹត្តិ​ទៅ​របស់មុខងារទាំង២នេះមិន​ស្ថិតក្រោមការបញ្ជានិងត្រួតពិនិត្យរបស់​គណៈកម្មាធិការប្រតិបត្តិឡើយ។ ក្នុងន័យនេះដើម្បីពង្រឹងប្រសិទ្ធភាពគ្រប់គ្រងផ្ទៃក្នុង​នៅក្នុងគ្រឹះស្ថានការ​បែងចែក​​ដាច់រវាងមុខងារប្រតិបត្តិនិងមុខងារត្រួតពិនិត្យមានការកំណត់ច្បាស់លាស់ដូចបានកំណត់គោលនយោបាយរបស់គ្រឹះស្ថាន។

    ៥.គណៈកម្មាធិការប្រតិបត្តិ

    ក្នុងន័យនេះគណៈកម្មាធិការប្រតិបត្តិដឹកនាំដោយប្រធានអគ្គនាយក០១រូបនិងសមាជិកមកពីនាយកឬនាយិកានាយកដ្ឋានជំនាញទាំងអស់ដែលត្រូវគ្រប់គ្រងនិងពិនិត្យលើដំណើរការអាជីវកម្មរបស់គ្រឹះស្ថានទាំងមូល(First Line of Defense)។​​ គណៈកម្មាធិការ​ប្រតិបត្តិ​ត្រូវធានាថាការផ្តល់​សេវាអតិថិជនទាំងក្នុង​និងក្រៅបានទាន់ពេល​និងមានភាពឆាប់រហ័ស​ហើយត្រឹមត្រូវ​តាម​បទដ្ឋានបចេ្ចកទេសដែលបានកំណត់នៅក្នុងគោលនយោបាយនិងគោលការណ៍ប្រតិបត្តិ។ ​លើសពីនេះទៀតគ្រឹះស្ថានបានបង្កើត​​ឲ្យមានគណៈកម្មាធិការក្នុង​កម្រិត​ថ្នាក់​គ្រប់គ្រងដើម្បី ជាជំនួយ​បច្ចេកទេសបន្ថែមដល់គណៈកម្មាធិការប្រតិបត្តិលើការងារសំខាន់ៗដើម្បីធានានូវគុណភាពនិងប្រសិទ្ធភាពការងារ។ គណៈកម្មាធិការទាំងនោះរួមមាន៖

    1. គណៈកម្មាធិការព័ត៌មានវិទ្យា
    2. គណៈកម្មាធិការឥណទាន
    3. គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម
    4. គណៈកម្មាធិការធនធានមនុស្ស

    គណៈកម្មាធិការទាំងនោះ បង្កើតឡើងតាមលក្ខខណ្ឌនៃការប្រព្រឹត្តិទៅ (Term of Reference) របស់គ្រឹះស្ថាន។ តួនាទី និង មុខងារសំខាន់ៗ របស់គណៈកម្មាធិការទាំងនោះត្រូវបានកំណត់ច្បាស់លាស់។ លើសពីនោះទៀត គណៈកម្មាធិការនីមួយៗមានសិទ្ធិស្នើសុំបង្កើតក្រុមការងារដែលមានសមាសភាពបុគ្គលិកជំនាញ មកពីគ្រប់អន្តរនាយកដ្ឋានជំនាញ ដើម្បីធ្វើការសិក្សាលើលក្ខណៈបច្ចេកទេសលម្អិត និងស៊ីជម្រៅ ដើម្បីជាជំនួយបន្ថែមសម្រាប់ អនុវត្តការងារក្នុងគោលបំណងផ្តល់នូវជំនួយបច្ចេកទេសដល់គណៈកម្មាធិការទាំងនោះ និងត្រូររំលាយទៅវិញនៅពេលការងារ ទាំងនោះត្រូវបានបញ្ចប់ជាស្ថាពរ។ ការបង្កើតក្រុមការងារត្រូវធ្វើឡើងដោយសេចក្តីសម្រេចរបស់អគ្គនាយកតាមការស្នើសុំរបស់នាយកដ្ឋានជំនាញពាក់ព័ន្ធ និងស្របតាមស្មារតីនៃអង្គប្រជុំ។

    ៦.មុខងារត្រួតពិនិត្យ (Second Line of Defense)

    ដូចបានបញ្ជាក់ជូនខាងលើ ដំណើរការគ្រប់គ្រង និងត្រួតពិនិត្យប្រតិបត្តិការអាជីវកម្ម របស់គ្រឹះស្ថាន ត្រូវធ្វើឡើងដោយតួអង្គ២ផ្សេងគ្នាក្នុងនោះ ការប្រតិបត្តិ និងការគ្រប់គ្រងដំណើរការអាជីវកម្មរួមទាំងការផ្តល់សេវាជូនអតិថិជន គឺស្ថិតនៅក្រោមការទទួលខុសត្រូវរបស់គណៈកម្មាធិការប្រតិបត្តិ រីឯការត្រួតពិនិត្យ និងផ្តល់យោបល់លើបទដ្ឋានការងារ ​​ និងអភិបាលកិច្ចស្ថិតនៅ ក្រោមដែនសមត្ថកិច្ចរបស់ នាយកដ្ឋានគ្រប់គ្រង ហានិភ័យ។ ក្នុងបរិបទនេះ នាយកដ្ឋានគ្រប់គ្រងហានិភ័យ ត្រូវបំពេញមុខងាររបស់ខ្លួនដោយត្រូវរៀបចំផែនការត្រួតពិនិត្យប្រចាំឆ្នាំដោយផ្អែកលើលទ្ធផលនៃការវាយតម្លៃហានិភ័យដើម្បីធ្វើការវាស់វែង និង វាយ តម្លៃលទ្ធផលនៃការអនុវត្តការងាររបស់គណៈកម្មាធិការប្រតិបត្តិទាំងមូល ដោយឯករាជ្យដោយឥតលម្អៀង និងស្របតាមស្តង់ដារ វិជ្ជាជីវៈ និងបទដ្ឋានការងារដែលបានកំណត់ឡើងដោយស្ថាប័ន ឬសមាគមន៍ ជំនាញក្នុងស្រុក និងអន្តរជាតិ ជាពិសេសអាជ្ញាធរ អាណាព្យាបាល។ ការអនុវត្តការងាររបស់មុខងារត្រួតពិនិត្យនេះធ្វើឡើងដោយសុច្ចរិតភាព និង ដោយគ្មានការចង្អុលបង្ហាញឬ ការ បង្គាប់បញ្ជារពីគណៈកម្មាធិការប្រតិបត្តិឡើយ។

    ៦.មុខងារត្រួតពិនិត្យឡើងវិញ(Third Line of Defense)

    មុខងារសវនកម្មជាមុខងារត្រួតពិនិត្យឡើងវិញ និងជាមុខងារផ្តល់ការធានាចុងក្រោយ និងច្បាស់លាស់ (Objective Assurance) ថាមុខងារប្រតិបត្តិ និងមុខងារត្រួតពិនិត្យ ដំណើរការតាមគោលនយោបាយ និងនីតិវិធីជាប្រក្រតី។ ក្នុងករណីរកឃើញថា មានកំហុសនៅក្នុងខណៈណាមួយ មុខងារសវនកម្ម នឹងផ្តល់របាយការណ៍ អំពីគំហើញព្រមទាំងផ្តល់ជាអនុសាសន៍កែលម្អ ត្រឡប់ទៅតួអង្គពាក់ព័ន្ធវិញ។ មុខងារសវនកម្ម នឹងធ្វើការវាយតម្លៃ និងកំណត់មុខសញ្ញាដែលមានកម្រិតហានិភ័យខ្ពស់ និងដាក់ផែនការត្រួតពិនិត្យឡើងវិញប្រចាំឆ្នាំលើការប្រតិបត្តិរបស់តួអង្គពាក់ព័ន្ធ។

    ៨.គោលការណ៍តុល្យភាពនៃការបែងចែកសិទ្ធិអំណាច(Check and Balance Principle)

    និតនៃការអនុវត្ត និងដំណើរការនៃការប្រព្រឹត្តិទៅនៃអង្គទាំងបីខាងលើ រៀបចំឡើងក្នុងគោលបំណងដើម្បីធានានូវតុល្យភាពនៃការបែងចែងសិទ្ធអំណាច និងការប្រើប្រាស់តួនាទីក្នុងការប្រតិបត្តិការងារ ប្រកបដោយ តម្លាភាព សមធម៌ និងប្រសិទ្ធភាពខ្ពស់។ គោលការណ៍ នៃការរក្សាតុល្យភាពនៃសិទ្ធិអំណាចការងារ (Principle of Check and Balance) កាន់តែជួយជម្រុញគុណភាពអភិបាលកិច្ចល្អនៅក្នុងគ្រឹះស្ថានកាន់តែទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលការងារខ្ពស់ថែមមួយកម្រិតទៀត។

    ៩.គោលនយោបាយរបស់ក្រុមប្រឹក្សាភិបាល

    ទន្ទឹមនឹងការលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងឲ្យកាន់ច្បាស់លាស់ថែមទៀត គ្រឹះស្ថានបានបង្កើត និងដាក់ឲ្យប្រើ ប្រាស់ជាផ្លូវការនូវគោលនយោបាយសំខាន់ៗ ដើម្បីកំណត់ជាបទដ្ឋាន និងការតម្រង់ទិសក្នុងការអនុវត្តការងារគ្រប់គ្រងហានិភ័យ និង ប្រតិបត្តិតាម ឲ្យបានកាន់តែល្អប្រសើរឡើង។ គោលនយោបាយទាំងនោះ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាលរួចហើយ រួមមាន៖ គោលនយោបាយឥណទាន គោលនយោបាយត្រួតពិនិត្យផ្ទៃក្នុង គោលនយោបាយប្រតិបត្តិតាម គោលនយោបាយគ្រប់គ្រងហានិភ័យប្រតិបត្តិការ និង គោលនយោបាយគ្រប់គ្រងហានិភ័យសន្ទនីយភាព។