ចំណាប់អារម្មណ៍ ប្រធានក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បាយ័ន ក្រេឌីត ម.ក
បាយ័ន ក្រេឌីត ម.ក ត្រូវបានទិញដោយម្ចាស់ភាគហ៊ុនហិរញ្ញវត្ថុ ដ៏រឹងមាំនិងគួរឱ្យទុកចិត្តចំនួនពីរ ក្រោមឈ្មោះក្រុមហ៊ុនដែលបានចុះបញ្ជីគឺ ចេង ហ្វុ៊ងអ៊ិនវេសម៉ិន ឯ.ក (CHENG FUNG INVESTMENT CO.,LTD.) និងក្រុមហ៊ុន ណេតហ្គោល អ៊ិនវេសម៉ិន ឯ.ក(NETGOLD INVESTMENT CO.,LTD.)។
លើសពីនេះទៀត បាយ័ន ក្រេឌីត ម.កត្រូវបានទទួលស្គាល់ជាផ្លូវការដោយធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្មនៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២០។
ទោះជាការរីករាលដាលជំងឺ Covid-19 បានជះឥទ្ធិពលយ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចក៏ដោយក៏ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបាយ័ន ក្រេឌីត ម.ក នៅតែបន្តឆ្ពោះទៅមុខដើម្បីធ្វើប្រតិបត្តិការ ដែលជាផ្នែកមួយដ៏សំខាន់នៃការចូលរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាតាមរយៈការទ្រទ្រង់លទ្ធភាពហិរញ្ញវត្ថុ សម្រាប់វិនិយោគិន និងសហគមន៍មូលដ្ឋាន។
ជានេះទៀត បាយ័ន ក្រេឌីត ម.ក នឹងធ្វើឱ្យដំណើរការកាន់តែងាយស្រួលតាមរយៈប្រព័ន្ធឌីជីថលចុងក្រោយបង្អស់ និងទំនើប ដើម្បីផ្តល់នូវបទពិសោធន៍សេវាកម្មដែលផ្តោតលើអតិថិជនល្អបំផុត។
ជាក់ស្តែងគ្មានការជោគជ័យណាមួយដែលកើតចេញពីមនុស្សតែម្នាក់ទេ គឺពិតណាស់វាត្រូវមានសហការគ្នាគ្រប់លំដាប់ថ្នាក់ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ទាំងថ្នាក់គ្រប់គ្រង និងបុគ្គលិក។
ឆ្លៀតក្នុងឱកាសដ៏មានអត្ថន័យនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ភាគហ៊ុនទាំងអស់ និង និយោជិកដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រដល់គ្រឹះស្ថាន បាយ័ន ក្រេឌីត ម.ក ក្នុងការកសាងភាពជឿជាក់របស់ស្ថាប័នដើម្បីត្រៀមខ្លួនផ្តល់ជូននូវផលិតផល និង សេវាកម្មហិរញ្ញវត្ថុដែលមានការច្នៃប្រឌិតខ្ពស់ តាមបទដ្ឋានក្នុងវិស័យហិរញ្ញវត្ថុ ប្រកបដោយគុណភាព និងបំពេញតាមតម្រូវការរបស់អតិថិជន។
យើងមានការប្តេជ្ញាចិត្តថា នឹងផ្លាស់ប្តូរស្ថាប័នមួយនេះពីស្ថាប័នមីក្រូហិរញ្ញវត្ថុ ទៅជាធនាគារពាណិជ្ជក្នុងរយៈពេល៥ (ប្រាំ)ឆ្នាំខាងមុខគឺរំពឹងថាត្រឹមឆ្នាំ២០២៥។
ជាចុងក្រោយក្នុងនាមនាងខ្ញុំ ជាប្រធានក្រុមប្រឹក្សាភិបាល របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បាយ័ន ក្រេឌីត ម.ក ខ្ញុំសូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនដែលបានផ្តល់ការគាំទ្រ ដល់ការប្រតិបត្តិការអាជីវកម្មរបស់យើងតាំងពីដើមរៀងមក និង បន្តគាំទ្ររហូតដល់ពេលខាងមុខ។